ភ្នំពេញ៖ ក្រោយការដាក់អោយដេញថ្លៃទិញនៅស្លាកលេខពិសេស ដែលអាចប្រើប្រាស់អស់មួយជីវិតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។
នេះបើតាមការបញ្ជាក់របស់លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលផ្ទុកការងារផ្លាកលេខពិសេសផ្ទាល់ខ្លួន បានអោយដឹងថា ការលក់លេខពិសេស គិតមកដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ គឺលក់បាន ៤២ស្លាកហើយ នឹងអាចរកចំណូលបាន ៩០០លានរៀល (ប្រហែល ២២ម៉ឺនដុល្លារអាមេរិក)៕