ហ្វេសប៊ុក៖ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Dana Try ដែលជា ម្ចាស់ហាងពេជ្រ បានទៅជួបជាមួយបងស្រីដែលបានសុំឆ្អឹងត្រី អោយកូនហូបនោះហើយ។ ក្នុងនោះគណនីរបស់អ្នកនាង ទ្រី ដាណា បានសរសេរថា “បានជួបហើយ មីងម្នាក់ដែលសុំឆ្អឹងត្រីមកឱ្យកូនៗហូប ជាមួយបាយ នៅសៀមរាប។ មើលទៅ ពិតជាពិបាកមែន គាត់គ្មានមុខរបរ ព្រោះគ្មានដើមទុន ដើរបោកខោអាវឱ្យគេ រកតែមួយរស់មិនបានផង។ កាន់តែអាណិតនោះ ឃើញកូនៗ គ្មានខោអាវស្លៀកពាក់ជាប់ខ្លួនផង។ ហឹម ជីវិត អីក៏ពិបាកយ៉ាងនេះ។
សួរគាត់ដឹងច្បាស់ ថាកូនទាំងអស់ ១០នាក់ ស្លា ប់អស់៣ ផ្ញើរនឹងគេ ៤នាក់ ហើយនៅជាមួយ៣នាក់ ស៊ីអត់ស៊ីឃ្លានជាមួយគ្នា។ បើប្ដីមិនបាច់និយាយ លឺអ្នកជិតខាងថាវ៉ៃប្រពន្ធរហូត គេចាប់ខ្លះ ប៉ូលិសចាប់ខ្លះ ឥឡូវមិនដឹងរត់ដល់ណា។ ខ្ញុំគ្មានអីជួយច្រើនទេ មានតែរបស់របរ និងម្ហូបតិចតួចទុកឱ្យគាត់។ ឃើញកូនៗគាត់គ្មានអីស្លៀកពាក់ បានទិញខោអាវឱ្យ គ្នាសប្បាយចិត្តណាស់។ តែបំណងធំរបស់ខ្ញុំថ្ងៃនេះ ចង់ធ្វើម៉េចឱ្យគាត់មានមុខរបរជាប់ខ្លួន ទុកចិញ្ចឹមកូនឱ្យបានរៀនសូត្រទៅថ្ងៃក្រោយ។
ពន្យល់គាត់ច្បាស់ និយាយជាមួយគាត់អស់រឿង ទើបគាត់ថាចង់ទិញចេកគេមកដើរលក់ត និងចិញ្ចឹមមាន់។ ឥឡូវសម្រេចតាមបំណងគាត់ ផ្ដល់ទុនខ្លះដល់គាត់ ល្មមទិញមេមាន់មកចិញ្ចឹម និងទិញចេកតពីគេមកលក់។ ទ្រុងមាន់មានស្រាប់ ចឹងមិនពិបាក។ ឯចេកវិញ គាត់ធ្លាប់លក់ឱ្យគេ គេឱ្យ ២០០០រៀល ៣០០០រៀលគ្រាន់ទិញអង្ករហូប ឥឡូវឱ្យដើមគាត់ ទិញខ្លួនឯង លក់ខ្លួនឯង យកចំណេញខ្លួនឯង គាត់ថាសន្យាធ្វើបាន។ សប្បាយចិត្ត បានជួបផ្ទាល់ ជួយផ្ទាល់ ទោះឆ្ងាយបន្តិចមែន។ធ្វើតែអំពើល្អ ចេះជួយគ្នា អារម្មណ៍ល្អណាស់”៕