កម្ពុជាឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកដំបូង ពាក់ព័ន្ធ​៤ខេត្ត​គួរឲ្យ​ព្រួយបារម្ភ​

0
12

ភ្នំពេញ÷ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជាអាចឆ្លងកូវីដ១៩ ចូលសហគមន៍ជាលើកដំបូងបន្ទាប់ពី ក្រសួងសុខាភិបាល រកឃើញស្រ្តីម្នាក់ជាភរិយាមន្រ្តីជាន់ខ្ពស់ពន្ធធនាគារមានវិជ្ជមានកូវីដ១៩ ដែលធ្លាប់ទៅផ្សាទំនើបអ៊ីអន១ និងធ្លាប់ស្នាក់នៅខេត្តសៀមរាប។

ក្នុងសារសំឡេងបន្ទាន់នាយប់ថ្ងៃទី២៨ វិច្ឆិកាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា” ករណីនេះជាករណីលើកដំបូងបំផុតដែលជាឆ្លងក្នុងសហគមន៍ ហើយមានការពាក់ព័ន្ធនៅក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តមណ្ឌលគីរី”។

សម្តេចតេជោបន្តថា ក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាលបានចាត់វិធានការបន្ទាន់ ដោយប្រមូលអ្នកជាប់ពាក់ព័ន្ធដើម្បីយកទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសម្រាប់ប្រជាពលរដ្ឋសូមកុំមានការភ័យស្លន់ស្លោរហូតទៅដល់ការបាត់បង់ការគ្រប់ គ្រងប៉ុន្តែក៏បានស្នើឱ្យប្រជាពលរដ្ឋរបស់យើងបង្កើន នូវការយកចិត្តទុកដាក់ពាក់ព័ន្ធនឹងការការពារខ្លួនតាមរយៈការពាក់ម៉ាស ការលាងដៃ អនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា ក្នុងករណីអ្នកណាដែលមានការសង្ស័យសង្ស័យម្នាក់សូមប្រញាប់ស្វែងរកគ្រូពេទ្យអោយបានឆាប់បំផុត និងសុំការប្រុងប្រយ័ត្នដើម្បីការពារខ្លួននៅក្នុងកាលៈទេសៈដ៏ចាំបាច់នេះ ហើយប្រសិនបើអាចជៀសវាងបានសូមចៀសវាងការប្រមូលផ្តុំណាមួយ។

ចំណែកឯពាក់ព័ន្ធទៅនឹងសាលារៀនវិញ សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា មិនទាន់មានការចាំបាច់បិទសាលារៀនវិញនោះទេ អ្វីដែលជាការចាំបាច់នៅពេលនេះគឺតម្រូវការនូវការការលាងដៃនិងការរក្សាគម្លាតសុវត្ថិភាពតែប៉ុណ្ណោះ រួមទាំងគោរតាមវិធានអនាម័យ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពរដ្ឋនឹងយល់អំពីស្ថានភាពនេះបន្តយកចិត្តទុកដាក់តាមដាននូវការវិវត្តន៍នៃសភាពការណ៍ទាំងអស់។ហើយក៏សូមឲ្យក្រសួងសុខាភិបាលរាយការណ៍នូវអ្វីដែលជាការវិវត្តជាបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here