ផ្ទុះ​ធុង​ហ្គា​ស បណ្តាល​អោយ​ក្មេង​ប្រុស​ម្នាក់​ស្លាប់

0
171

កណ្ដាល​៖ ក្មេង​ប្រុស​អាយុ​៤​ឆ្នាំ​ម្នាក់​ស្លាប់​គួរ​ឲ្យ​អាសូរ រីឯ​ឪពុក​ទទួល​រង​របួសធ្ងន់ ដោយសារ​ផ្ទុះ​ធុង​ហ្គា​ស នៅ​វេលា​ម៉ោង​១១​និង​១០​នាទី នៅ​ចំណុច​ផ្ទះ​បញ្ចូល​ហ្គា​ស ស្ថិត​ក្នុងភូមិ​ស្វាយមីង ឃុំ​បារគូ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មន្ត្រី​នគរបាល​ស្រុក​កណ្ដាលស្ទឹង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​របួសធ្ងន់​ឈ្មោះ ណែម សុ​កុ​ល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ របួសធ្ងន់ និង​ក្មេង​ប្រុស​ម្នាក់​ទៀត​ឈ្មោះ កុ​ល រ៉ា​វុ​ធ អាយុ​៤​ឆ្នាំ (​ស្លាប់​) ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវជា​ឪពុក​កូន​នឹង​គ្នា ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​សម្ភារៈ​ខូចខាត​រួម​មាន​៖ ឆេះ​ផ្ទះ​១​ខ្នង ទំហំ​៤​ម​x៥​ម ធ្វើ​អំពី​ថ្ម​ក្រោម ដំបូង​ប្រក់​ស័ង្កសី ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​មាន​ករណី​ខាងលើ កម្លាំង​នគរបាល​ស្រុក បាន​ចុះ​អន្តរាគមន៍​យក​រថយន្ត​ពន្លត់អគ្គីភ័យ​បាញ់​ទឹក​ពន្លត់ តែ​ជា​អកុសល​ក្មេង​ប្រុស​ម្នាក់​ស្លាប់ រីឯ​ឪពុក​រង​របួសធ្ងន់ ។

តាម​ការ​ឲ្យ​ដឹង​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា លរ​ណី​នេះ គឺ​បណ្ដាល​មក​ពី​ធ្លាយ​ធុង​ហ្គា​ស ទើប​បានជា​ផ្ទះ​ឆាបឆេះ​បែប​នេះ ៕

ប្រភព៖ អគ្គស្នងការនគរបាលជាតិ

LEAVE A REPLY

Please enter your comment!
Please enter your name here