ភ្នំពេញ៖ ក្រសួងសុខាភិបាល បាន ប្រកាសពីការបិទសណ្ឋាគារ ភ្នំពេញ រយៈពេល ២ថ្ងៃដោយសារ អ្នកជំងឺកូវីដ-១៩ បានទៅហាត់ប្រាណ និងហែលទឹកនៅទីនោះ។
តាមរយៈហ្វេសប៊ុកនាព្រឹកថ្ងៃទី២៩ វិច្ឆិកានេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ” តាមការស្រាវជ្រាវ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកជំងឺបានទៅហាត់ប្រាណ និងងូតទឹកនៅសណ្ឋាគារភ្នំពេញ ដូច្នេះ ក្រសួងសុខាភិបាល ទទួលបានការឯកភាពពីសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបិទសណ្ឋាគារនេះរយ:ពេលពីរថ្ងៃដើម្បីស្រាវជ្រាវរកអ្នកបះពាល់ និងយកសំណាកមកធ្វើតេស្ត”។
ក្រសួងបន្ថែមថា សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប ហើយអ្នកដែលពាក់ព័ន្ធនៅថ្ងៃនោះ សូមអញ្ជើញមក ធ្វើតេស្តនៅថ្ងៃនេះ នៅតាមទីតាំងរៀបចំដោយក្រសួងសុខាភិបាលហើយបានចេញផ្សាយនៅព្រឹកម៉ិញនេះ ឲ្យបានគ្រប់ៗគ្នា៕