លោក ដួង ដារា ណែនាំឲ្យពលរដ្ឋកុំមានការភ័យស្លន់ស្លោរ តែត្រូវប្រុងប្រយ័ត្នព្រោះកូវីដ១៩ ងាយឆ្លងបំផុត

0
10

ភ្នំពេញ៖ ខណៈកម្ពុជាឆ្លងជំងឺចូលក្នុងសហគមន៍ជាលើកដំបូង លោក ដួង ដារា ជំនួយការសម្ដេចតេជោ ហ៊ុន សែននិងជារដ្ឋលេខាធិការទីស្ដី ការគណ:រដ្ឋមន្ត្រី បានណែនាំឲ្យពលរដ្ឋ កុំមានការភ័យស្លន់ស្លោរ ប៉ុន្តែត្រូវប្រុងប្រយ័ត្ន ដោយអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវព្រោះកូវីដ១៩ ងាយឆ្លងបំផុត។

តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួននាព្រឹកថ្ងៃទី២៩ វិច្ឆិកានេះលោក ដួង ដារា បានលើកឡើងថា ” ពីទឹកដីអង្គរអច្ឆរិយ:បារមីដ៏ស័ក្តសិទ្ធ ខ្ញុំសូមជូនពរបងប្អូនប្រជាពលរដ្ឋ ខ្មែរចៀសផុតពីជំងឺឆ្លងកូវីដ -១៩ ជាពិសេសសូមបារមីអង្គរជួយថែរក្សាការពារសម្តេចទាំងទ្វេ មានសុខភាពល្អរឹងមាំដើម្បីជាម្លប់ដឹកនាំសម្រាប់កម្ពុជាទាំងមូល។ ដើម្បីធានាចំពោះសុវត្ថិភាព សុខភាព សូមបងប្អូនឧស្សាហ៍ដុសលាងសម្អាតដៃអោយបានជាប្រចាំជាមួយសាប៊ូ , អាល់កុល ឬចឹល (Gel, Hand sanitizer) ហើយពាក់ម៉ាសអោយបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមកុំមានការភ័យស្ល់ស្លោរ ប៉ុន្តែមិនត្រូវធ្វេសប្រហែសឡើយ ព្រោះជំងឺនេះមើលមិនឃើញហើយងាយឆ្លងបំផុត”។

លោកបន្ថែមថា លោកមានសុខភាពល្អ ធម្មតា ហើយពេលនេះកំពុងនៅសៀមរាបក្នុងពិធីបើកសម្ពោធការដ្ឋានសាងសង់ផ្លូវ ៣៨ ខ្សែ នៅថ្ងៃច័ន្ទស្អែកនេះក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹមនឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មាន ការរើសអើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here