ភ្នំពេញ៖ បន្ទាប់ពី លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារបានធ្វើតេស្តរកឃើញឆ្លងជំងឺកូវីដ១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើការណែនាំដល់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលពាក់ព័ន្ធជាមួយលោក ឆែម សាវុធ ត្រូវទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ជាមួយគ្នានោះសម្ដេចសខេងក៏បានអះអាងថារូបសម្ដេចផ្ទាល់ត្រូវធ្វើតេស្តរកមេរោគកូវីដ១៩និងត្រូវធ្វើចត្តាឡីស័កផងដែរ។
តាមរយ:សារសំឡេងផ្ញើទៅកាន់មន្ត្រីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី២៩ ខែ វិច្ឆិកានេះ សម្ដេច ស ខេង បានថ្លែងថា ” មន្ត្រីយើងទាំងអស់ដែលមានការជាប់ទាក់ទងជិតស្និទ ធ្វើការប្រចាំជាមួយ ឆែម សាវុធ គឺសូមទៅក្រសួងទៅសាលប្រជុំធំដើម្បីគេយកសំណាក ធ្វើតេស្តរកជំងឺកូវីដ១៩ ។សម្រាប់ខ្ញុំ ខ្ញុំក៏បានធ្វើការជាមួយ សាវុធកាលពីអាទិត្យមុនខ្ញុំត្រូវធ្វើតេស្តហើយធ្វើចត្តាឡីស័ក”៕