ភ្នំពេញ៖ សេចក្តីបកស្រាយបំភ្លឺរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក អធិការដ្ឋាននគរបាលខណ្ឌដូនពេញ លេីករណីដែលសារព័ត៌មានមួយចំនួន ដែលបាន ផ្សាយផ្ទាល់ទាក់ទងទៅនឹងករណីមួយនៅសង្កាត់ស្រះចក (អតីតបឹងកក់) កាលពីយប់ថ្ងៃទី ០៦ មករា ឆ្នាំ២០២០ ។
នៅថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង២២ ម៉០០នាទី ក្រោយពីទទួលបានពត៌មានថាមានករណី បុរសម្នាក់បន្លំធ្វើជាសមត្ថកិច្ចចាប់ឃាត់មនុស្ស នៅចំណុច ផ្លូវអ៊ែរ៦ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនបុរសទាំងពីរនាក់មកទីស្នាក់ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ ក្រោយពីធ្វើការសាកសួរបានអោយដឹងថា បុរសម្នាក់ឈ្មោះ ម៉េត នី អាយុ២០ឆ្នាំ មុខរបរជាងធ្វើពិដាន បានមកលេងមិត្តភ័ក្ត្រនៅម្តុំក្តាន់ពីរ ផ្លូវរថភ្លើង ភូមិ៣. សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលដើរត្រលប់ចេញមកវិញក្នុងគោលបំណងទៅកន្លែងស្នាក់នៅវិញការដ្ឋានសំណង់(ក្នុងកាំកូស៊ីធី) មកដល់ចំណុចផ្លូវអ៊ែរ៦(ក្នងបឹងកក់) ស្រាប់តែមានបុរសម្នាក់ឈ្មោះ លីសាយ អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ជិះម៉ូតូមួយគ្រឿងម៉ាកវីវា ពណ៌ខ្មៅ គ្មានស្លាកលេខ មកដល់ហើយសួរទៅឈ្មោះ ម៉េត នី ថាជិះម៉តូឌុបអត់ តែឈ្មោះ ម៉េត នី និយាយប្រាប់ថាអត់ជិះទេហើយក៏បានដើរចេញទៅ ប៉ុន្តែឈ្មោះ លី សាយ នៅតែជិះម៉ូតូតាមសួរ តែឈ្មោះ ម៉េត នី បដិសេធមិនព្រមជិះ ស្របពេលនោះក៏មានសន្តិសុខក្រុមហ៊ុនបឹងកក់ពីរនាក់ ជិះម៉ូតូមួយគ្រឿងមកដល់ឃាត់សួរនាំក៏ផ្អើលដល់អ្នកសារពត៌មាន និងសមត្ថកិច្ចមូលដ្ឋានតែម្តង
ហៅមកធ្វើការបំភ្លឺដឹងថាជាការយល់ច្រឡំហើយប៉ុស្ដិ៍បានរាយការណ៏ជូនលោកអធិការរងជំនាញដើម្បីសុំគោលការណ៏លោកអធិការអោយធ្វើសាវតានិងកិច្ចសន្យាហើយអនុញ្ញាតឲ្យទៅផ្ទះវិញ៕