អូស្ត្រាលី៖ នេះបើយោងតាមសារព័ត៌មាន Daily Mail បានចេញផ្សាយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ថា សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ ដែលពាក់ព័ន្ធនឹងការ បង្កអោយមានភ្លើងឆេះព្រៃយ៉ាងសាហាវ។
ក្នុងនោះបុរសដែលមានឈ្មោះ Michael truong អាយុ ៣៦ឆ្នាំ គ្មាន អាស័យដ្ឋានពិតប្រាកដ ត្រូវបានចាប់ខ្លួននៅតំបន់ Johnsonville ដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រភាគខាងកើតនៃក្រុង Bairnsdale នៅភាគខាងកើតដែលឆាបឆេះដោយភ្លើង៕