ឆ្អែត​!! ពេល​ឃើញ​ទីតាំង​ផលិត​ប្រហិត​ត្រី​មួយ​កន្លែង​នៅ​ខេត្តសៀមរាប

0
324

សៀមរាប​៖ ថ្ងៃ​សុក្រ ទី​១០ ខែមករា ឆ្នាំ​២០២០ ដើម្បី​សុវត្ថិភាព​ចំណី​អហារ ក៏​ដូច​ជា​សុខមាលភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាន​បញ្ជា​ផ្ទាល់​ដល់​កម្លាំង​ចម្រុះ​ដឹកនាំ និង​សម្របសម្រួល​ដោយ​លោក កើត សុ​វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប លោក​ឧត្តមសេនីយ៍ត្រី ម៉ក ធា​រ៉ា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​សហការ​ជាមួយ​មន្ត្រី នៃ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តសៀមរាប បាន​ចុះ​បង្ក្រាប​ទីតាំង​ផលិត​ប្រហិត​ត្រី ០១​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក ក្រុង​សៀមរាប ខេត្តសៀមរាប ក្នុង​នោះ សមត្ថកិច្ច​យើង​បាន​ធ្វើ​ចំណាត់ការ​ដូច​ខាងក្រោម​៖
– ទីតាំង​គ្មាន​អនាម័យ និង​ដកហូត​សំណាក​យក​ទៅ​ធ្វើ​ពិសោធន៍​នៅ​មន្ទីរ​។
– ធ្វើ​កិច្ចសន្យា​ផ្អាក​ចង្វាក់​ផលិតកម្ម​ជា​បណ្តោះអាសន្ន​។
– ម្ចាស់​បាន​ព្រម​ចូលខ្លួន ធ្វើការ​ផាកពិន័យ​អន្តរការណ៍ ដោយ​អនុលោម​ទៅ​តាម​ច្បាប់​ស្តី​ពី ការ​គ្រប់គ្រង​រោងចក្រ និង​សិប្បកម្ម​។

ជាមួយ​គ្នា​នេះ សូម​បងប្អូន​ម្ចាស់​អាជីវកម្ម និង​សិប្បកម្ម​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការ​ផលិត​រាល់​ចំណីអាហារ​ឱ្យ​មានគុណ​ភាព​ខ្ពស់ ជៀសវាង​ការ​ផលិត​ពុំ​មានគុណ​ភាព ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខមាលភាព​ប្រជាពលរដ្ឋ ហើយ​ត្រូវ​ផលិត​ទំនិញ​ឱ្យ​ស្រប​ទៅ​តាម​លិខិត​បទដ្ឋាន​ច្បាប់​កំណត់​៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

LEAVE A REPLY

Please enter your comment!
Please enter your name here