ភ្នំពេញ៖ ម្តាយតារាចម្រៀង ពេជ្រ សូលីកា ដែលបានសម្លាប់គូស្នេហ៍ ស្រីស្រលាញ់ស្រីដូចគ្នា ត្រូវបានបញ្ជូនទៅកាន់តុលាការនៅព្រឹកនេះ បន្ទាប់ពីការស៊ើប អង្កេតសំណុំ រឿង ត្រូវបានបិទបញ្ចប់ ។
ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង អាយុ៤៥ឆ្នាំ បានសារភាពរួចហើយ ថា ពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ ពិតប្រាកដមែន ដោយសារតែភ្លើងប្រចណ្ឌ ។
បញ្ជាក់ផងដែរថា អំពើឃាតកម្មដ៏រន្ធត់នេះ គឺ បានកើតឡើងកាលពីវេលាម៉ោង២២ យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ L42A ក្នុងបុរីវីឡាថោន ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ៕