ភ្នំពេញ៖ កើតហេតុ ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២០ វេលា ម៉ោង០៥ម៉៣០នាទីទៀបភ្លឺ នៅចំណុចក្នុងផ្ទះជួល ផ្លូវ លេខ២៧១ ភូមិ ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។ ១-ជនសង្ស័យឈ្មោះ ឌឿន បញ្ញា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ មានជ័យ២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ជាអ្នកលួចម៉ូតូជនរងគ្រោះ ។ ២-ជនសង្ស័យឈ្មោះ ចាន់ណា ស៊ីនិត ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ សិត្បូ ឃុំ សិត្បូ ស្រុក ស្អាង ខេត្ត កណ្តាល មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ជាអ្នកទទួលផលចោរកម្ម ។ ជនរងគ្រោះឈ្មោះ ឆឺយ វិច្ឆិកា ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលេខ២៧១ ភូមិ ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ និស្សិត។ សម្ភារៈបាត់បង់ ៖ ម៉ូតូ០១គ្រឿងម៉ាក GPX DEMON150GR ពណ៍ក្រហម សេរី២០១៩ លេខតួ + លេខ ម៉ាស៊ីន 110137 ពាក់ស្លាកលេខ ភ្នំពេញ 1HG 8198 (ជារបស់ជនរងគ្រោះឈ្មោះ ឆឺយ វិច្ឆិកា) ។ វត្ថុតាងចាប់យក ៖ រថយន្ត០១គ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AG 9715 (ជារបស់ជនសង្ស័យឈ្មោះ ចាន់ណា ស៊ីនិត ) ។
*ហេតុការណ៍ ៖ កាពីថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០២០ វេលា ម៉ោង២០ម៉៣០នាទី ជនរងគ្រោះឈ្មោះ ឆឺយ វិច្ឆិកា បានជិះម៉ូតូ០១គ្រឿងម៉ាក GPX DEMON150GR ពណ៍ក្រហម សេរី២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HG 8198 មកចាក់សោរកចតទុកនៅក្នុងផ្ទះជួល ផ្លូវលេខ២៧១ ភូមិ ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ រួចចូលទៅសម្រាកក្នុងបន្ទប់ជួល (ដោយពុំបានចាក់សោរទ្វារផ្ទះ) ។ លុះមកដល់វេលាម៉ោង ០៨ម៉៣០នាទី ថ្ងៃទី០៥ ខែ មករា ឆ្នាំ ២០២០ ជនរងគ្រោះឈ្មោះ ឆឺយ វិច្ឆិកា បានភ្ញាក់ពីដំណេកយកម៉ូតូដើម្បីជិះទៅរៀន ស្រាប់តែបាត់ ម៉ូតូមិនឃើញ ក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ឲ្យជួយស្រាវជ្រាវ រក ក្នុងពេលនោះកម្លាំងនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យទី១បានចុះទៅពិនិត្យមើលកាំមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅចំណុចកើតហេតុ ក៏ឃើញជនសង្ស័យឈ្មោះ ឌឿន បញ្ញា ជាអ្នកធ្វើសកម្មភាពលួចម៉ូតូ ម៉ាក GPX DEMON150GR ពណ៍ក្រហម របស់ជនរងគ្រោះឈ្មោះ ឆឺយ វិច្ឆិកា កាលពីថ្ងៃទី០៥ ខែ មករា ឆ្នាំ ២០២០ វេលា ម៉ោង០៥ម៉៣០នាទីទៀបភ្លឺ ។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១បានសហការជាមួយកម្លាំងផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវ រក រហូតដល់ថ្ងៃទី១៤ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង១០ម៉៣០នាទី ទើបប្រទះឃើញជនសង្ស័យឈ្មោះ ឌឿន បញ្ញា កំពុងដើរនៅផ្លូវលំ ភូមិ មានជ័យ២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ ក៏បានឃាត់ខ្លួនយកមកសាកសួរ នៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បន្ទាប់ពីសាកសួរជនសង្ស័យឈ្មោះ ឌឿន បញ្ញា បានឆ្លើយសារភាពថាចំពោះម៉ូតូម៉ាកGPX DEMON150GR ពណ៍ក្រហម រូបគេបានធ្វើសកម្មភាពឆ្កឹះសោរកុងតាក់ បញ្ឆេះជិះយកទៅលក់ឲ្យបក្សពួកឈ្មោះ ចាន់ណា ស៊ីនិត ភ្លាមនោះកម្លាំង សមត្ថកិច្ចយើងបានបន្តចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ណា ស៊ីនិត នៅចំណុចផ្លូវលេខ១១២ សង្កាត់ ទឹកល្អក់៣ ខណ្ឌ ទួលគោក និងចាប់យកវត្ថុតាង ៖ រថយន្ត០១គ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AG 9715 យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិវិធីតែម្តង ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ឌឿន បញ្ញា, ចាន់ណា ស៊ីនិត ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាម នីតិវិធី៕