ព្រឹត្តិការណ៍​សហគមន៍​២៨វិច្ឆិកា​! រកឃើញករណីវិជ្ជមាន កូវីដ១៩ថ្មី១នាក់ទៀត ធ្វើ​ឱ្យ​អ្នក​ឆ្លង​កេីនដល់សរុប ៣០នាក់

0
10

ភ្នំពេញ​: ក្រសួង​សុខាភិបាល​នៅថ្ងៃទី​៦វិច្ឆិកា​នេះបានប្រកាសពីការរកឃេីញរកឃើញករណីវិជ្ជមានថ្មី១នាក់ទៀតនៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលមានឈ្មោះ សាយ សៅលាង ជាបុគ្គលិក Carl’s Jr Burger រស់នៅជិតវត្តសន្សំកុសល ភ្នំពេញ ។
សូមរំលឹកថា​គិតត្រឹមព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ស្ថានភាព​កូវីដ​១៩នៅកម្ពុជា​មានដូចខាងក្រោម
– អ្នកឆ្លងសរុប = ៣៤៦ នាក់
– អ្នកឆ្លងក្នុងសហគមន៍ = ៣០ នាក់
– អ្នកជាសះស្បើយ = ៣០៦ នាក់។

គិតពីថ្ងៃទី ២៩ខែវិច្ឆិកាដល់ថ្ងៃទី ៥ខែធ្នូឆ្នាំ២០២០ក្រសួងសុខាភិបាលបានធ្វើការតេស្តអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា សរុបទាំងអស់ចំនួន ១០៧៧២នាក់ ដែលក្នុងចំនួននេះ បានឆ្លងវីរុសកូវីដ-១៩ ចំនួនសរុប ៣០នាក់ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត រាជធានីភ្នំពេញ និងមណ្ឌលសុខភាពចាក់អង្រែ ។
នៅថ្ងៃទី ៥ខែធ្នូឆ្នាំ ២០២០ក្រសួងសុខាភិបាលបានយកវត្ថុសំណាកដែលនៅសល់កាលពីថ្ងៃទី ៤ខែធ្នូ ឆ្នាំ២០២០ ចំនួន៥១សំណាក បូកបន្ថែមនិងវត្ថុសំណាកដែលទទួលបាននៅថ្ងដដែល ពីខេត្ត និងរាជធានី សរុបចំនួន ៦២៥សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាគឺមានលទ្ធផលវីជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន១នាក់ ដោយឡែកនៅសល់វត្ថុសំណាក់ចំនួន ១០៧សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here