ក្រោយ​បាញ់​សម្លាប់​នារី​ជា​គូរ​ដណ្តឹង​ហើយ ជនសង្ស័យ​បាន​បង្ហោះ​សារ​ខ្លី​ថា…

0
377

ភ្នំពេញ​៖ ក្រោយ​ហេតុការណ៍​បុរស​ជា​ជនសង្ស័យ​បាន​បាញ់​សម្លាប់​គូរ ដណ្តឹង​ជា​និស្សិត​ពេទ្យ កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២០ ម្សិលមិញ​នេះ បាន​ធ្វើ​អោយ​មានការ​តាមដាន​យ៉ាងច្រើន ពី​សំណាក់​ប្រិ​យ​មិត្ត​។ ហើយ​ជនសង្ស័យ​ក៏​បាន​រត់គេច​ខ្លួន​បាត់ ផង​ដែរ ក្រោយ​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​នារី​រង​គ្រោះ ដោយ​បាន​បន្សល់​ទុក​នៅ​កាំភ្លើង​មួយ​ដើម​នៅ​កន្លែង​កើត ហេតុ​។

ស្រាប់តែ​ពេល​នេះ​តាម​រយៈ​គណនី​របស់​ជនសង្ស័យ​បាន បង្ហោះ​សារ​ថា “​ជាតិ​នេះ បងខុស​ធ្ងន់​ណាស់ សូ​ម្បី​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់ ក៍​ថែរក្សា​មិន​បាន បង​នឹង​ខំ​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​អូន បើ​មាន​ជាតិ​ក្រោយ​ពិត បង​ព្រម​តាម​អូន​គ្រប់យ៉ាង សន្យា​ឈប់​រករឿង​ច្រើន ឈ​ប់ងក់ងរ​តាម​អូន​គ្រប់យ៉ាង កំហុស​បង​ធ្ងន់​ណាស់​ដោយ​អត់អោន​មិន​បាន សូម​ជូនពរ​អូន​ទៅ​កាន់ សុក​តិ​ភព ប្រពន្ធ​សម្ល (​ជុន ឌី​ណា​)”៕

LEAVE A REPLY

Please enter your comment!
Please enter your name here