ហ្វេសប៊ុក៖ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា LY Phirun បានធ្វើ ការបង្ហោះនៅសារមួយនៅក្នុងបណ្តាញសង្គម ដើម្បីសុំជំនួយ សម្រាប់សាលារៀនមួយកន្លែង។ ក្នុងនោះសារខាងលើបានសរសេរថា “ដោយមានការសំណូមពរពីលោកនាយកសាលា ក៏ដូចជាលោកគ្រូអ្នកគ្រូនៅសាលា ជប់កាំ ភ្លើ ង ស្ថិតនៅភូមិ ជប់កាំ ភ្លើ ង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប អំពីកង្វះខាតក្នុងការសិក្សារក៏ដូចជាបង្រៀនផងនុះ ក្រុមយើងខ្ញុំដែលជាក្រុមស្ម័គ្រចិត្ត ក៏សូមអំពាវនាវក៏ដូចជាការស្នើសុំដល់សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស មេត្តាផ្តល់ជូននូវជំនួយមនុស្សធម៌ដល់ប្អូនៗសិស្សានុសិស្សផង។
សប្បុរសជនអាចចូលរួមជួយជាជំនួយមនុស្សធម៌បានដូចជាសំភារះសិក្សារ មធ្យោបាយធ្វើដំណើរ រឺក៏ជាថវិការក៏បាន ក្រុមយើងខ្ញុំនឹងពាំនាំនូវជំនួយមនុស្សធម៌ទាំងអស់របស់សប្បុរសជនទៅចែកជូនដល់ដៃពួកគាត់ដោយពុំអោយបាត់១កាក់១សេនឡើយ។ ជំនួយមនុស្សធម៌របស់សប្បុរសជនទាំងអស់គឺជាការជំរុញទឹកចិត្តដល់ប្អូនៗអោយខំសិក្សារបន្ត។
-ថ្ងៃបញ្ចប់ទទួលជំនួយ ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០
-ថ្ងៃចេញដំណើរ ថ្ងៃទី ១ ខែ កុម្ភះ ឆ្នាំ ២០២០
លេខទូរស័ព្ទទំនាក់ទំនងផ្តល់ជំនួយ 099 454 686/ 012 841 335/ 099 686 626/ 010 992 122 លេខកុងABA 000 200 879 LYPHIRUN សូមអរគុណ”៕