ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយកើតឡើងនៅហាង Pizza មួយតាមបណ្តោយផ្លូវមាត់ទន្លេ ក្រោយបុរសម្នាក់ដែលបានអះអាងថាជាប្តី តាមទាន់ប្រពន្ធកំពុងអង្គុយញាំអីជាមួយប្រុសសាហាយ ដែលត្រូវជាគ្រូនៅសាលាន័រទុន។
ក្រោយកើតហេតុក្រុមគ្រួសារទាំងសងខាង ក៏ចុះមកធ្វើការ សម្រប់សម្រួលបញ្ចប់រឿង ហើយខាងបុរសជាប្តីក៏បានប្រកាស ឈប់ទទួលស្គាល់នារីជាប្រពន្ធផងដែរ។ បើតាមប្រភពដដែរ បានឲ្យដឹងថាបុរសជាប្តីមានឈ្មោះ ប៉ុន ឈឿន អាយុ ២៥ឆ្នាំ ចំណែកនារីជាប្រពន្ធឈ្មោះ កល្យាណ អាយុ២៥ឆ្នាំ ទើបរៀបការជាមួយគ្នា បាន១ខែ។
ហើយបានប្រភពពីបុរសជាប្តីបានឲ្យដឹងថា ដោយឃើញ មួយរយ:ចុងក្រោយប្រពន្ធខ្លួនមានចរឹកប្លែក អញ្ចឹងក៏តាមដាន ហើយនៅថ្ងៃដដែរ ក៏បានឃើញប្រពន្ធ ចូលផ្ទះសំណាក់ជាមួយប្រុសសាហាយផងដែរ នឹងបានហៅគ្រួសារមកជួបជុំឲ្យឃើញផ្ទាល់ភ្នែក។ រហូតដល់ម៉ោងខាងលើទើប គាត់ដើរចូលទៅសួរនាំនៅក្នុងហាងភីហ្សានោះតែម្តង៕