កោះកុង៖ អំពីបញ្ហាទ្រោនដែលបានធ្លាក់នៅលើទឹកដីឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីរាត្រីថ្ងៃទី១៦ មករា កន្លងទៅថ្មីៗនេះ។ យោងរបាយការណ៍តាមទូរស័ព្ទរបស់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកគិរីសាគរ បានអោយដឹងថា កាលពីព្រឹកមិញ (១៨ មករា)ក្រុមCMAC បានចុះទៅពិត្យមើលទ្រៅននោះរួចរាល់ហើយ ឃើញថាគ្មានជាតិផ្ទុះនៅក្នុងទ្រោននោះទេ ហើយក្រុមការងារនៃអគ្គបញ្ជាការក្រសួងការពារជាតិកំពុងកាត់ទ្រោននេះជាបំណែកៗ ដឹកយកទៅទីបញ្ជាការកងទ័ពនៅឯភ្នំពេញ ដើម្បីពិនិត្យនិងវិភាគបន្តទៀត។ ចំពោះបញ្ហាថាទ្រោននេះជារបស់អ្នកណា មកពីណា និងដើម្បីអ្វីនោះ ក្រុងការងារខាងលើសូមមិនឆ្លើយ កុំអោយមានការប៉ះពាល់ដល់សន្តិសុខជាតិ៕