ហ្វេសប៊ុក៖ ក្រោយរឿងក្មេងស្រី ៤នាក់ បានធ្វើការវាយទៅលើ ក្មេងស្រីម្នាក់ ដែលមានឈ្មោះថា មរកត នាពេលកន្លងមក ធ្វើអោយកក្រើកបណ្តាញសង្គមហ្វេសប៊ុក នឹងត្រូវបានដឹងថា បានបញ្ចប់រឿងត្រឹមសំណង ២០០០ដុល្លារនោះ។
ស្រាប់តែពេលនេះតាមគណនីរបស់ឪពុកជនរងគ្រោះបានសរសេរថា “ក្នុងនាមខ្ញុំជាឪពុកជនរងគ្រោះ មរកត ខ្ញុំស្នើរសុំដល់ក្រសួងមានសមត្ថកិច្ច នឹងប្រព័នតុលាការជួយបន្តនិតិវិធីតាមផ្លូវច្បាប់ ហើយរឿងសំណងជំងឺចិត្ត 2000ដុល្លា វាគ្រាន់តែជំហ៊ានដំបូង បន្ទាប់មកយកកូនខ្ញុំទៅពិនិត្យខាងផ្លូវអារម្មណ៏នឹងរាងកាយ បើសិនរកឃើញថាកូនខ្ញុំមានសភាពធ្ងន់ធ្ងរ ខ្ញុំនឹងទាមទារសំណងបន្ថែនទៀតចំពោះមុខតុលាការ”៕