ថ្មី​ទៀត​ហើយ​!! សិស្សសាលា​ណាត់គ្នា​វ៉ៃ​១​ស្មើរ ចុង​ក្រោយ​អ្នក​ចាញ់​ស្លាប់ អ្នក​ជាប់​ខ្នោះ

0
360

ភ្នំពេញ​៖ ករណី​ហិង្សា​មាន​ស្ថាន​ទំងន់​(​សិស្ស​និង​សិស្ស​វៃ​គ្នា​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​)​កើតហេតុ​នៅ​ផ្លូវ​៤០២ ក្រុម​១១ ភូមិ​២ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង កាលពី​វេលា​ម៉ោង​១៦.៤០​នាទី ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០​នៅ​ចំណុច​ផ្លូវ​១៨៧​ជាប់​របង​សាលា​AIS​សង្កាត់​ទំនប់​ទឹក ។

ជនសង្ស័យ​ឈ្មោះ​នី លី​ស៊ា​ង ភេទ​ប្រុស (​ឃាត់ខ្លួន​បាន​)​ជនជាតិ​ខ្មែរ ជា​សិស្សសាលា​Ais អន្ដរទ្វីប​អា​មេ​រិ​កាំ​ង ស្នាក់​នៅផ្ទះ​លេខ​៣A ផ្លូវ​១២BT សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ សំ សន្ធិ​វង្ស ភេទ​ប្រុស ជនជាតិ​ខ្មែរ ជា​សិស្សសាលា​អន្តរទ្វីប​អា​មេ​រិ​កាំ​ង​AIs ស្នាក់​នៅផ្ទះ​លេខ​៤៣០ ផ្ល​វ​២៤BT ភូមិ​ត្នោត​ជ្រំ សង្កាត់​បឹង​ទំពន់ ខណ្ឌ​មាន​ជ​យ័​។

ដំណេ​ី​រ​រឿង មុន​កេ​ី​ត​កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​ជន​រង​គ្រោះ​រួម​ជាមួយ​មិត្ត​ភ​ក្ដ្រ័​បាន​ជិះ​ម៉ូតូ​ចេញពី​សាលា​អន្ដរទ្វីប​អា​មេ​រិច​កាំ​ង ទៅ​ជួប​ជាមួយ​ជនសង្ស័យ​នៅ​ផ្លូវ​៤០២ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ដោយ​បាន​ណាត់គ្នា​វ៉ៃ​គ្នា​ជាមួយ​ជនសង្ស័យ (​មាន​ទំនាស់​នឹង​គ្នា​រឿង​ហៅ​អា​) បន្ទាប់​ពី​ជួប​គ្នា​ជា​ជនសង្ស័យ​ក៏​បាន​វាយ​គ្នា​តែ​ម្ដង ខណ​:​នោះ​ជន​រង​គ្រោះ​ក៏​បាន​ដួល ជនសង្ស័យ​ឃេ​ី​ញ​ដូចនេះ​ក៏​បាន​ជិះ​ម៉ូតូ​ម៉ាក​Today គេចខ្លួន​តែ​ម្ដង បន្ទាប់​មក​ជន​រង​គ្រោះ​ត្រូវ​បាន​មិត្ត​ភ​ក្ដ្រ័​បញជូន​ទៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត ប៉ុន្ដែ​ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា​បាន​ស្លាប់​បាត់​ហេ​ី​យ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

LEAVE A REPLY

Please enter your comment!
Please enter your name here