ចាប់​បាន​អ្នកជំនាញ​លូក​កាបូប ២​នាក់​នៅ​ផ្សារ​ទំនើប អ៊ី​អន​២

0
227

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ២០២០ វេលា​ម៉ោ​២១​និង​០០​នាទី ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី បាន​ទទួល​ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ ករណី​លួច​ទូរ​សព្ទ័​ដៃ នៅ​ចំណុច​ក្នុង​ផ្សារ​អុ​ី​អន​២ ផ្លូវ​១០០៣ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​០៦​នាក់ គេចខ្លួន​០៤​នាក់​(​ស្រី​ក្តី , ស្រី​តូច , ស្រី​អូន , នា​ត​) កាលពី​ថ្ងៃ​ទី​១០-១១-២០១៩ វេលា​ម៉ោង​១៤ និង​៣០​នាទី (​នៅ​ក្នុង​រូបភាព​កាំ​ម៉ា​រ៉ា​នៅ​ក្នុង​ផ្សារ​អុ​ី​អន​២)​។

ជនសង្ស័យ​២​នាក់​រួម​មាន ៖
១-​ឈ្មោះ ចាន់ ធី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រៃ​ក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​(​គ្មាន​សារធាតុ​ញៀន​)
២-​ឈ្មោះ សៀន ស្រី​ភ​ក្ត័ ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ (​គ្មាន​សារធាតុ​ញៀន​)​បាន​ធ្វើ​សកម្មភាព​លួច​ទូរ​សព្ទ័​ដៃ​របស់​ជន​រង​គ្រោះ​ឈ្មោះ ប៊ូ សុជាតា ភេទ​ស្រី​អាយុ​៣១​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅផ្ទះ​លេខ​២៩៦ ផ្លូវលំ ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

សម្ភារៈ​បាត់បង់ ទូរ​០២​គ្រឿង​(១-​ម៉ាក​អាយ​ហ្វូ​ន អ៊ី​ច​មេ​ត , OPPO និង​លូ​យ​១០៥​ដុល្លា របស់​ជន​រង​គ្រោះ ។ សម្ភារៈ​បន្សល់​ទុក VIVO និង​ណូ​គារ​ចុច​ពិល របស់​ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

LEAVE A REPLY

Please enter your comment!
Please enter your name here