ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី១០ ខែធ្នូ ២០២០នេះ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ១លានដុល្លារ ជូនរាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩។
ការប្រោសព្ររាជទាននេះ ធ្វើឡើងក្នុងឱកាសដែល ព្រះអង្គទាំងទ្វេព្រះរាជានុញ្ញាតឲ្យលោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសហការី ចូលក្រាបថ្វាយបង្គំគាល់។
ក្នុងចំណែកទឹកប្រាក់ ១លានដុល្លារ ក្នុងនោះ ៥០ម៉ឺនដុល្លា ជាព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រ និង៥០ ម៉ឺនដុល្លារទៀត ជាព្រះរាជទ្រពញយរបស់ សម្តេចម៉ែ ហើយព្រះរាជទ្រព្យរបស់ ព្រះអង្គទាំងទ្វេបានផ្តល់ជូនតាមរយៈលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕





