កំពត៖ កាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មានហេតុការណ៍កម្មករសំណង់ផឹកស្រវឹងរហូតផ្ទុះហឹង្សា វ៉ៃ កាប់ ចាក់គ្នាបណ្តាលអោយស្លាប់ម្នាក់នៅចំនុចក្នុងភោជនីយដ្ឋានទឹកធ្លាក់ លើឧទ្យានជាតិព្រះមុនីវង្សបូកគោ ស្ថិតក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ធី សុធា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិនាងគង្ហឹង សង្កាត់សំបូមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ស្លាប់តាមផ្លូវខណៈបញ្ជូន ទៅសង្គ្រោះ។ ក្នុងនោះក៏ចាប់បានជនសង្ស័យ ៧នាក់ផងដែរ ហើយបច្ចុប្បន្នកំពុងធ្វើការសាកសួរ និងរៀបចំសំណុំរឿង បញ្ជូនបន្តទៅតុលាការ៕