ហ្វេសប៊ុក៖ ក្រោយរឿងរបស់យុវជនម្នាក់ បានដោះស្បែកជើង របស់ខ្លួនទៅអោយស្ត្រីម្នាក់ដែលកំពុងអូសរទេះដើរតាមផ្លូវហាលថ្ងៃ ដោយមិនមានស្បែកជើងនោះ ធ្វើអោយទទួលបានការសរសើរមិនដាច់ពីមាត់។
ស្រាប់តែពេលនេះមានស្រី្តស្អាតម្នាក់ដែលមានគណនីហ្វេសប៊ុក ឈ្មោះ Maa Lisa បានសរសេរថា “🙏ចង់ស្គាល់ 👍🏻ចង់ជួប បងប្រុសដែរបានអោយស្បែកជេីងអ្នកមីងនេះដល់ហេីយ ចិត្តល្អ ចិត្តបុណ្យហួសស្មាន បុរសល្អកំរ រកបាន ចង់អោយអ្នកដ៏ទៃបានល្អ ខ្លួនឯងសុខចិត្តអត់ បុរសល្អបែបនេះកុំថាឡេីយស្រលាញ់ ទោះខ្លួនប្រាណទៀតក៏ហ៊ានអោយដែរ អោយតែនៅកំលោះ យាយមែនណាបង👍🏻សុំទោសផងបងម្ចាស់រូបដែរយករូបបងមកផុស ដោយគ្មានការអនុញ្ញាតិ ដោយសារអំពេីរល្អរបស់បង🙏”៕