ក្តៅ​ៗ ឆេះ​រថយន្ត​ដឹក​ប្រេង​អស់​មួយ​គ្រឿង​ទាំង​ព្រឹក

0
274

ព្រះ​វិហារ​៖ នៅ​វេលា​ម៉ោង​ប្រមាណ ១០​ព្រឹក ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២០ មាន​ហេតុការណ៍​ភ្លើង​ឆេះ​រថយន្ត​ដឹក​ប្រេងសាំង​មួយ បាន​កើតឡើង​នៅ​ចំនុច​ភូមិ​កំពង់ចម្លង សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ខេត្តព្រះវិហារ​។

ដោយ​ក្នុង​នោះ​រថយន្ត​ត្រូវ​បាន​ភ្លើង​ឆេះ​ខ្ទេ​រ ហើយ​មាន​ទាំង ប្រេង ៤៥​កាន (​សាំង ១០​កាន និង ម៉ា​ស៊ូ​ត ៣៥​កាន​)​។ ចំពោះ​មូលហេតុ​ដែល​បណ្តាល​អោយ​ឆេះ គឺ​ទុ​ស្សេ​ខ្សែភ្លើង​។ រថយន្ត​ខាងលើ​ជា​របស់​ឈ្មោះ​ផៃ ជឿន អាយុ​៣៥​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ សួន រ​ដ្ឋា អាយុ​២៨​ឆ្នាំ មុខរបរ​រកស៊ី​៕

LEAVE A REPLY

Please enter your comment!
Please enter your name here