ក្រសួង​អប់រំ​ចាត់វិធានការ​ក្តៅ​ដល់​ថ្នាក់​លុបឈ្មោះ​ចេញពី​សាលា ប្រសិនបើ​សិស្ស​បង្ក​ហិង្សា​…

0
169

ភ្នំពេញ​៖ ក្រោយ​មាន​ហេតុការណ៍​សិស្សសាលា វ៉ៃ​គ្នា​កើតឡើង ២​ករណី​នៅ​ដើមឆ្នាំ​២០២០​នេះ ក្នុង​នោះ​មួយ​ករណី​បាន​ធ្វើ​អោយ សិស្សសាលា​ម្នាក់​បាន​ស្លាប់ ខណៈ​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​។

ក្នុង​នោះ​ដែល​នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២០ លោក រស់ សុ​វាចា អ្នកនាំពាក្យ​យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ធ្វើការ​ណែនាំ​ដល់​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី​-​ខេត្ត​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ចូលរួម​ពង្រឹង​ណែនាំ​ដល់​លោកគ្រូ អ្នកគ្រូ ប្រចាំ​ថ្នាក់​ឲ្យ​បន្ត​ណែនាំ និង​អប់រំ​សិស្សានុសិស្ស​អំពី​ក្រមសីលធម៌​របស់​សិស្សានុសិស្ស​។

ក្នុង​នោះ​ដែរ​លោក​បាន​បញ្ជាក់​ថា “​ហើយ​ក្នុង​ករណី​ដែល​សិស្សានុសិស្ស​ទាំងនោះ​បាន​ប្រព្រឹត្ត​កំហុស​លើក​ទី ៣ ដោយ​មិន​រាងចាល គឺ​នឹង​ត្រូវ​លុបឈ្មោះ ចេញពី​ប​ញ្ចី​សិក្សា​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here