ហ្វេសប៊ុក៖ ក្រោយមានការផ្ទុះឡើងនៅជំងឺ ផ្លូវដង្ហើមប្រភេទថ្មី ដែលមានឈ្មោះថា “កូរ៉េណា” កំពុងផ្ទុះឡើងនៅតាមបណ្តាល ប្រទេសមួយចំនួន។ ក្នុងនោះប្រទេសចិន គឺជាប្រទេសដំបូង ដែលមានរោគសញ្ញា នៃជំងឺនេះ។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានចិនស៊ីនហួរ ដែលបានចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ បានអោយដឹងថា អង្គការសុខភាពពិភពលោក មិនទាន់ប្រកាសចាត់ទុកជំងឺផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាថ្មី (coronavirus) នៅប្រទេសចិន ជាការព្រួយបារម្ភថ្នាក់អន្តរជាតិ តាមរយៈការប្រកាសភាពអាសន្នផ្នែកសុខាភិបាលសាធារណៈនោះ៕