ហ្វេសប៊ុក៖ ក្រោយមានករណីធ្លាក់កង្ហារនៅក្នុងបន្ទប់ ក្នុងសាលា IFL នាពេលកន្លងមកបានធ្វើអោយនិស្សិតម្នាក់ បានរងបួស ហើយមកដល់ពេលនេះខាងសាលាមិនទាន់មាន ដំណោះស្រាយចំពោះជនរងគ្រោះនៅឡើយទេ។
នេះបើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះ Vin Jing បានសរសេរនៅក្នុងបណ្តាញសង្គមថា “១០ថ្ងៃមកហើយចាប់តាំងពីថ្ងៃកើតហេតុ ១៤ មករា ២០២០ រហូតមកដល់ថ្ងៃនេះ ២៤ មករា ២០២០។ ខាងសាលាពុំមានចំណាត់ការ លើសំណងឲ្យសមស្របដល់នាងខ្ញុំជាជនរងគ្រោះដោយសារការធ្លាក់កង្ហារដែលមានសភាពចាស់របស់សាលានោះទេ។ ដោយតែងតែមានទំនុកចិត្តលើ IFL ទើបចង់ដោះស្រាយតាមសន្តិវិធី សម្របសម្រួលមិន
ចង់មានរឿងវែងឆ្ងាយនាំតែខាតពេលវាលានៃភាគីសងខាង និងខូចឈ្មោះវិទ្យាស្ថានដែលតែងតែល្បីឈ្មោះ ប៉ុន្តែចម្លើយដែលទទួលកន្លងមកគឺបានត្រឹមតែពាក្យ “សូមទោស” និង ” ករណីនេះពុំមែនជាការធ្វេសប្រហែស និងមិនអើពើរបស់អង្គភាពឡើយ”។
គួរបញ្ចាក់ផងដែរថា ៖
– មុខរបួសលើផ្ទៃមុខជ្រៅត្រូវដេរដល់ទៅ ៥ថ្នេរ ដែលមុខ ជាបន្សល់ស្លាកស្នាម។
– បន្ទាប់ពី scan រួច ឆ្អឹងខ្ទង់ច្រមុះវៀច។
– បន្ទាប់ពីពិនិត្យនៅពេទ្យភ្នែក ឃើញថាបាតភ្នែកហើប មានឈាមដក់ ដែលបណ្តាលឲ្យគំហើញភ្នែកមានសភាពមិនប្រក្រតី។
•តើនឹងត្រូវអូសបន្លាយដល់ពេលណាទៀត ទើបមានដំណោះស្រាយយ៉ាងសមរម្យដល់អ្នករងគ្រោះ?
•តើអ្នកទាំងអស់យល់យ៉ាងណាចំពោះចម្លើយថា ករណីនេះពុំមែនជាការធ្វេសប្រហែស ដោយក្តីអនុគ្រោះ”៕