ដំណឹងល្អទៀតហើយ! អ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់ទៀត បានជាសះស្បើយ ខណៈគ្មានអ្នកឆ្លងថ្មី

0
12

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅថ្ងៃទី២៤ ធ្នូ ក្រសួងបន្តព្យាបាលអ្នកជំងឺកូវីដ១៩ ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ជាសះស្បើយចំនួន ៣នាក់បន្ថែមទៀត ខណៈមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា អ្នកជាសះស្បើយទាំង ៣នាក់នោះរួមមាន៖

១.ស្ត្រីជនជាតិខ្មែរ អាយុ២៨ឆ្នាំ ស្នាក់នៅភូមិម៉ាក់ក្លឿង សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ត្រូវបានព្យាបាលជាសះស្បើយ។

២.បុរសជនជាតិខ្មែរ អាយុ២៧ឆ្នាំ ស្នាក់នៅបឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកចូលហាង Pedro ផ្លូវព្រះសីហនុ ត្រូវបានព្យាបាលជាសះស្បើយ។

៣.ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ ស្នាក់នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាមិត្តភក្តិរបស់បុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ ដែលបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២៥ ធ្នូនេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៦៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៥៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៩នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here