បាត់ដំបង៖ នេះបើយោងតាមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានសរសេររៀបរាប់អំពីហេតុការក្មេងស្រីសិស្សសាលាម្នាក់ ត្រូវបានសិស្សប្រុស ៤នាក់នាំគ្នាព្រួតវាយរហូតមានរបួសជា ទំងន់។
ក្នុងនោះលោកបានបញ្ជាក់ថា “បន្ទាប់ពីទទួលបានដំណឹងថា ក្មួយស្រីម្នាក់រៀននៅសាលាអនុវិទ្យាល័យ កូនភ្នំមិត្តភាព ស្រុក សំពៅលូន ខេត្តបាត់ដំបង រងរបួសដោយសារតែ សិស្សប្រុសទំនេីង ៤ នាក់ រៀននៅថ្នាក់ទី ៧ A ព្រួតគ្នាវាយកាលពី រសៀលថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង ១:៣០ នាទី នៅមុននេះបន្តិច ខ្ញុំបានទាក់ទងសុំអន្តរាគមន៍ទៅ លោក ឧត្ដមសេនីយ៍ត្រី ជេត វ៉ាន់នី ស្នងការរងនគរបាលខេត្តបាត់ដំបង ទទួលបន្ទុកព្រហ្មទណ្ឌ ដេីម្បីចុះស្រាវជ្រាវករណីនេះ រកយុត្តិធម៌អោយក្មួយស្រីរងគ្រោះ ។ លោកឧត្ដមសេនីយ៍ត្រី ជេត វ៉ាន់នី បានអោយដឹងថា លោកនឹងស្រាវជ្រាវករណីនេះដេីម្បីចាប់ខ្លួនជនដៃដល់មកទទួលខុសត្រូវចំពោះមុខច្បាប់ “៕