បន្ទាយមានជ័យ ៖ សិស្សានុសិស្សប្រុសស្រីជាច្រើននាក់នៅវិទ្យាល័យ បន្ទាយឆ្មារ បានដួលសន្លប់ ដោយមិនដឹងមូលហេតុ។ ហេតុការណ៍ ដួលសន្លប់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង៩ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ នៅវិទ្យាល័យបន្ទាយឆ្មារ ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។
បើតាមការរបាយការណ៍ពីនគរបាលថ្មពួកបាន ឲ្យដឹងថាមានករណីសិស្សានុសិស្ស ប្រុស- ស្រី ជាច្រើននាក់មាន អាការៈពុល ក្អួតចង្អោរ វិលមុខ និងអស់កម្លាំង ត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាព បន្ទាយឆ្មារ ដោយក្នុងនោះមានសិស្ស មាន១សិស្សម្នាក់ មានអាការៈធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក ។ រហូតមកទល់ពេលនេះ គឺបានធូរស្រាលជាបណ្ដើរហើយ។
លោក ឌៀប ឈួន អភិបាលស្រុកថ្មពួក បានប្រាប់ឲ្យដឹងតាមទូរស័ព្ទថា ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ ខែមករា មានសិស្សានុស្សិសិស្សចំនួន៣៥នាក់ ក្នុងនោះមាន សិស្សប្រុស៧នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ នៅពេលនោះលោកគ្រូ អ្នកគ្រូបានជួយធ្វើចលនា ក៏ស្រាប់តែដួលសន្លប់ជាបន្តបន្ទាប់ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។ រហូតមកដល់រសៀលថ្ងៃទី២៥ ខែមករា នេះ សិស្សានុសិស្ស ដែលបានដួលសន្លប់មានអាការៈធូស្រាលវិញហើយ។ ជាមួយគ្នានោះ លោក ឌៀប ឈួន អភិបាលស្រុកថ្មពួក ក៏បានធ្វើការសំណូមពរ នឹងណែនាំដល់សិស្សានុសិស្ស ត្រូវប្រកាន់ភ្ជាប់នូវិធានការអនាម័យ តា រយៈ ការហូបស្អាត ផឹតស្អាត ពិសេសមិនត្រូវញាំចំណីអារហារ ដែនាំឲ្យប៉ះពាល់ដល់សុខភាពឡើយ។
លោកគ្រូ ទិន វណ្ណៈ ជានាយករងវិទ្យាល័យ បន្ទាយឆ្មារ បានប្រាប់ឲ្យដឹងថា ៖ សិស្សានុសិស្សដែលមានអាការៈ ដួលសន្លបរហូតមកដល់ម៉ោង៣ រសៀលនេះ បានឲ្យដឹងថា មានអាកាៈធូរស្បើយ នឹងបានវិលត្រលបទៅផ្ទះវិញជាបណ្តើរៗហើយ ហើយសល់៥នាក់ក្រុមគ្រូពេទ្យកុំធ្វើការតាមដាន ដែលនឹងត្រលប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ។
លោកនាយរងវិទ្យាល័យ បញ្ជាក់ថា ៖ ដំបូងឡើយសិស្សានុសិស្សបានហូបចំណីអាហារ មាន បាយ មីជាដើម នៅវេលាម៉ោងជាង៩ ស្រាប់តែមានអាការៈក្អួត ចង្អោ ដួលសន្លប់ជាបន្តបន្ទាប់តែម្តង ៕