ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចអនុញ្ញាតឲ្យក្រសួងសុខាភិបាល ជ្រើសរើសក្របខណ្ឌគ្រូពេទ្យចំនួន ៣០០០នាក់ សម្រាប់ឆ្នាំ២០២១ ដើម្បីចូលរួមក្នុងសមរភូមិប្រយុទ្ធជាមួយ ជំងឺកូវីដ១៩ ។
ក្នុងពិធីថ្លែងសារពិសេស ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» និងសមិទ្ធផលកើតពីនយោបាយ ឈ្នះ-ឈ្នះ នៅថ្ងៃទី២៩ ធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា លក្ខណៈសម្បត្តិសម្រាប់ការជ្រើសរើសនេះ គួរតែជាគ្រូពេទ្យដែលហ៊ានចូល ប្រយុទ្ធនឹងកូវីដ-១៩ ។