កណ្តាល៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ មានករណីក្មេងប្រុសម្នាក់អាយុ ៩ឆ្នាំ បានស្លាប់បាត់បង់ជីវិត ភ្លាមៗ បន្ទាប់ពីលេងផាវគ្រាប់បែក ហើយផ្ទុះបណ្តាលអោយ បែកភ្នែក មុខ ចម្រុះ ស្លាប់យ៉ាងអណោចអាធ័ម។
ហេតុការណ៍មួយនេះកើតឡើងនៅចំនុចភូមិ ពោធិ៍ក្រោម ឃុំ ត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ ដារ៉ូ ភេទប្រុស អាយុ ៩ឆ្នាំ។ បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ក្មេងប្រុសខាងលើបានស្លាប់ដោយសារផាវគ្រាប់បែកផ្ទុះ។ សាកសពត្រូវបានក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕