ហ្វេសប៊ុក៖ ក្រោយមានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់បានអះអាងខ្លួនថាជាកូនឧកញ៉ា ទៀ វិចិត្រ។ ស្រាប់តែពេលនេះលោកឧកញ៉ា ទៀ វិចិត្រ បានចេញ មុខមកធ្វើការបកស្រាយថា “ខ្ញុំសូមបដិសេធទាំងស្រុងចំពោះក្មេងប្រុសម្នាក់នេះ ដែលបានអះអាងខ្លួនថាជាកូនប្រុសរបស់ខ្ញុំ !! ( មុខចង់ចាស់ជាងខ្ញុំផង )”។
គួរបញ្ជាក់ផងដែរថា បុរសមនុស្សបានអះអាងខ្លួនថាជាកូនប្រុសឧកញ៉ា ទៀ វិចិត្រ បានចូលផឹកស៊ីអស់ប្រាក់ ៣៥០០០រៀល ហើយគ្មានលុយអោយ គេ។ ក្នុងនោះបុរសខាងលើបាននិយាយថា ដោយសារតែអង្គរក្សរត់ចោលទើបអត់មានលុយអោយ ប៉ុន្តែសូមជិះទៅដកលុយ ត្រូវបានម្ចាស់ហាងមិនព្រម៕