ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា នៅប៉ុន្មានថ្ងៃនេះគឺរកឃើញនៅករណីសង្ស័យថាជាជំងឺរលាកសួតប្រភេទថ្មី Corona ប្រមាណជាង ១០ ទៅប្រជាជនកម្ពុជា, ចិន និងប្រេស៊ីល ប៉ុន្តែក្រោយធ្វើការពិនិត្យ គឺរកមិនឃើញនៅវីរុសនោះទេ។
លោកបានបន្តទៀតថា “យើងនឹងខិតខំស្រាវជ្រាវរកករណីសង្ស័យធ្វើយ៉ាងម៉ិចប្រសិនបើជាឃើញថាអវិជ្ជមានប្រាកដជាអវិជ្ជាមានតែប់ឃើញថាវិជ្ជមានយើងត្រូវមានវិធានការជាបន្ទាន់ក្នុងការទប់ស្កាត់និងឆ្លើយតបដោយសារយើងមានយន្តការរួចហើយព្រោះកម្ពុជាមិនមែនជាលើកទី១ទេដែលប្រឈមនឹងជំងឺឆ្លងថ្មីៗដូចជាជំងឺសារឆ្នាំ២០០៣ជំងឺផ្តាសាយបក្សីពីឆ្នាំ២០០៤ដល់ឆ្នាំ២០១៥ជំងឺផ្តាសាយថ្មីឆ្នាំ២០០៩ហើយនឹងជំងឺពងដៃជើងឆ្នាំ២០១២។អីចឹងយើងមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការបង្ការទប់ស្កាត់ជំងឺថ្មីៗ”៕