លោកស្រី បាន ស្រីមុំ អះអាងថាខេត្តប៉ៃលិន មិនមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍នោះទេ

0
10

ភ្នំពេញ៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានអះអាងថា ករណីរកឃើញវិជ្ជមានជំងឺកូវីដ១៩ចំនួន១០នាក់នៅខេត្តប៉ៃលិនកាលពីព្រឹកមិញជាករណីនាំចូលមិនមែនជាករណីឆ្លងរាលដាលនៅក្នុងសហគមន៍ ខេត្តប៉ៃលិននោះទេ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី១ មករា ឆ្នាំ ២០២១នេះ លោកស្រី បាន ស្រីមុំ បានបញ្ជាក់«នាងខ្ញុំក្នុងនាមគណៈអភិបាលខេត្តប៉ៃលិន សូមជំរាបជូនពុកម៉ែបងប្អូនទាំងអស់អោយបានជ្រាបថា ករណីបានរកឃើញ វិជ្ជមានមេរោគ កូវីដ-១៩ លើពលករ ១០នាក់ស្ថិតនៅក្នុងខេត្តប៉ៃលិននោះ គឺជាករណីនាំចូលពីប្រទេសជិតខាង ដោយមានការចូលរួមសហការគ្របបណ្តាអង្គភាពពាក់ពន្ធ័យើងគ្របគ្រងអ្នកចំណាកស្រុកដែលវិលចូលប្រទេសវិញ បានយ៉ាងល្អ ដោយត្រូវឆ្លងកាត់ការពិនិត្យសំណាក និងធ្វើចត្ថាឡឺស័ក រយះពេល ១៤ ថ្ងៃ ដូច្នេះករណី វិជ្ជមាន ១០នាក់ខាងលើ ជាករណី នាំចូលនិងស្ថិតក្រោមការឃុំខ្លួនដាច់ដោយឡែករបស់មន្ទីរសុខាភិបាលខេត្តបានយ៉ាងម៉ត់ចត់បំផុត មិនមែនជាករណីឆ្លងរាលដាលនៅក្នុងសហគមន៍ ខេត្តប៉ៃលិនយើងទេ ចំពោះបងប្អូនមានករណី វិជ្ជមានក៍យើងបានត្រៀមលក្ខណះរួចជាស្រេចសំរាប់ជាទីកន្លែងព្យាបាលផងដែល »។
លោកស្រីអភិបាលខេត្តបានអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់កុំមានការភ័យខ្លាច និងជឿតាមពត៍មានមិនពិតជាការញុះញង់របស់ជន អគតិមួយចំនួនតូចដែលមានបំណង អោយមានភាពចលាចលនៅក្នុងខេត្តយើង ។
សូមបងប្អូនទាំងអស់រួមដៃគ្នា ទប់ស្កាត់មេរោគ
នេះអោយបានជាដាច់ខាត គឺ :

1- បើមានបងប្អូនកូនចៅ ឬ អ្នកជិតខាងយើងលបលួចចូលមកដោយមិនបានឆ្លងកាត់ការពិនិត្យសុខភាពសូមផ្តល់ពត៍មានដល់ក្រុមការងារយើងនៅនិងមូលដ្ឋានជាបន្ទាន់ដើម្បីយកគាត់មកពិនិត្យសុខភាព ដើម្បីសុខភាពគ្រួសារយើង និង សហគមន៍យើង។

2- សូមបងប្អូនទាំងអស់បន្តយកចិត្តទុកដាក់ពី អនាម័យ លាងដៃអោយបានញឹកញាប់ ពាក់ម៉ាស់ជាប់ជាប្រចាំ រក្សាគម្លាតពីគ្នា (ជៀសវាងការជួបជុំគ្នាច្រើន )។
លោកស្រីសង្កត់ធ្ងន់ថា«នាងខ្ញុំសូមជំរាបសរុបថា ខេត្តប៉ៃលិនមិនមានការឆ្លងនៅក្នុងសហគមន៍នោះទេ »៕

LEAVE A REPLY

Please enter your comment!
Please enter your name here