ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃទី៣ ខែ មករា ឆ្នាំ ២០២១នេះបានចាប់ផ្តើមវាយកូនគោលឡើងវិញក្រោយខកខានជាង១ខែធ្វើឲ្យទម្ងន់ឡើង៥គីឡូក្រាម។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុកថា «ខានហាត់ប្រាណ វាយកូនគោល ជាងមួយខែហើយ ដែលធ្វើឱ្យទម្ងន់ឡើងពី ៧៧ ដល់ ៨២ គីឡូក្រាម។បន្ទាប់ពីបិទបញ្ចប់ព្រឹត្តិការណ៍ ២៨ វិច្ឆិកានិង ចូលឆ្នាំសកលថ្មី ២០២១ ថ្ងៃនេះចាប់ផ្តើមវាយកូនគោលឡើងវិញ។សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចំរើន»៕


