ចិន៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ បានអោយដឹង គ្រូពេទ្យបានសម្រេចចិត្តក្នុងការប្រើប្រាស់ថ្នាំប្រឆាំងនឹងមេរោគ អេដស៍ (HIV) ចាក់ទៅលើអ្នកជំងឺដែលបានឆ្លងវិរុសCorona ថ្នាំHIV។ ក្នុងនោះថ្នាំប្រឆាំងនឹងជំងឺ HIV នេះមានឈ្មោះLopinavir និង Ritonavir ដែលត្រូវបានធ្វើតេស្ត៍ចាក់សាកល្បងនៅមន្ទីរពេទ្យចំនួន ៣ ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃសៅរ៍កន្លងមកនេះ។
ចំពោះការសាកល្បងនេះ គឺបានចាក់ទៅកាន់អ្នកជំងឺឆ្លងវីរុសកូរ៉ូណា ៥១នាក់ ដោយក្នុងនោះមាន ២នាក់បានជា ចំណែក ៤៩នាក់ផ្សេងទៀត នៅបន្តស្នាក់នៅមន្ទីរពេទ្យ ដើម្បីធ្វើការ តាមដានស្ថានភាព៕
![](https://i0.wp.com/1.bp.blogspot.com/-n2G0gePjkus/Xi1x933YJBI/AAAAAAAAlNk/2SFfjg4NpRsQr-hxhCH32IdUgidx3EESwCNcBGAsYHQ/s1600/83521928_1207883432752679_182353054278877184_n.jpg?w=696&ssl=1)
ប្រភព៖ South China Morning Post