ក្រុមអូប័រល្បឿនលឿនរបស់ ឧកញ៉ា ទៀ វិចិត្រ ជួយសង្រ្គោះជនរងគ្រោះ៤នាក់ក្នុងហេតុការណ៍ លិចទូកកណ្ដាលសមុទ្រ

0
10

ភ្នំពេញ៖ ក្រុមការងាររបស់ក្រុមហ៊ុន G.T.V.C SPEEDBOAT CAMBODIA របស់លោកឧកញ៉ា ទៀ វិចិត្រ បានជួយសង្រ្គោះជនរងគ្រោះ៤នាក់ក្នុងហេតុការណ៍លិចទូកដឹកសំរាមរបស់លោកចៅសង្កាត់កោះរ៉ុងសន្លឹម។

លោកឧកញ៉ា ទៀ វិចិត្រ បានសរសេរលើគេហទំព័រហ្វេសប៊ុកថា នៅថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ០៤:០០នាទី ទាបភ្លឺ មានទូកដឹកសំរាម របស់លោកចៅសង្កាត់កោះរ៉ុងសន្លឹម ចេញពីចំណុចផែ ៥២ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ទៅក្រុងព្រះសីហនុ លុះមកដល់ចំណុចឃ្លងកោះថាស និងកោះដែកគោលដៅ វេលាម៉ោង ០៥:៣០នាទី ម៉ាសុីនមានបញ្ហា ទឹករលករុញទូកបណ្ដាលឲ្យលិច នៅលើទូកមានដឹកសំរាម និងធុងហ្គាសមួយចំនួន និងមានមនុស្សចំនួន ០៤នាក់៖
០១ -ឈ្មោះ ប៊ុត ឈុន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ តាកុងទូក៥២
០២-ឈ្មោះ យ៉ុន ប៊ុនយ៉ុង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកូនដៃទូក ៥២
០៣- សឿន ពែក ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ កូនដៃទូក៥២
០៤- ឈ្មោះ ផានិត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិក សុីហៅន៍

#អ្នកទាំង០៤នាក់ខាងលើត្រូវបានជួយសង្គ្រោះដោយ អូប័រក្រុមហ៊ុន G.T.V.C SPEEDBOAT CAMBODIA នៅវេលាម៉ោង០៨:២០នាទី នៅចំណុចក្បែរកោះថាស ហេីយបានដឹកមកភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹមវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here