ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវជាតិលេខ៣ ដែលកំពុងសាងសង់នាពេលនេះ សម្រេចបាន៩០%ហើយ គ្រោងនឹងបញ្ចប់នាខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះខណៈការសាងសង់នេះរួចរាល់មុនគម្រោងហើយមានការត្រួតពិនិត្យពីមន្ត្រីជំនាញ គ្រប់ដំណាក់កាលសាងសង់ទាំងអស់ ដើម្បីឲ្យផ្លូវជាតិលេខ៣ សាងសង់តាមលក្ខណ:បច្ចេកទេស។
ក្នុងឱកាសចុះពិនិត្យការសាងសង់ផ្លូវជាតិលេខ៣ និងទីតាំងស្ថានីយថ្លឹងរថយន្ត នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ផ្លូវជាតិលេខ៣សាងសង់ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បញ្ជាក់ថា «មកដល់ពេលនេះ (ការសាងសង់ផ្លូវជាតិលេខ៣)បាន៩០ភាគរយហើយ បានធ្វើចប់សព្វគ្រប់ គ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១ ។ក្រុមហ៊ុន ធ្វើចប់មុន១ឆ្នាំមុន»។
សូមជម្រាបថា គម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅដល់ក្រុងកំពត មានប្រវែង១៣៤គីឡូម៉ែត្រ ដោយកម្រិតគុណភាពផ្លូវចាប់ពី DBST ទៅAC ក្រោមហិរញ្ញប្បទានសម្បទានរបស់រដ្ឋាភិបាល ចិន ជាង២០០លានដុល្លារ៕