អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជន មានជីវភាពលំបាកខ្វះខាត បានទទួលអំណោយពី មេបញ្ជាការកងទ័ពជើងគោក

0
9

ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យទី៣ ខែមករា ឆ្នាំ ២០២១ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការីរួមជាមួយអាជ្ញាធរដែនដីទៅផ្សព្វផ្សាយវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ និងបាននាំយកនូវអំណោយរបស់ លោក ហ៊ុន ម៉ាណែត និងលោកស្រីពេជ ច័ន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន ៦ គ្រួសារ រស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគរួមមានអង្ករ ,មី,ទឹកត្រី, ទឹកស៊ីអ៊ីវ, និងថវិកាមួយចំនួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here