ប៉ោយប៉ែត៖ ក្រោយបណ្តាលប្រទេសមួយចំនួនក្នុងតំបន់អាស៊ី កំពុងតែធ្វើការទប់ស្កាត់នៅការរីករាលដាលនៃជំងឺរលាកសួត ប្រភេទថ្មី Coronavirus ។ ក្នុងមានប្រទេសមួយចំនួន ដូចជា ចិន, ហុងកុង បានកំពុងតែតម្លើងនៅតម្លៃម៉ាស់ ដើម្បីលក់ទៅ កាន់ប្រជាជន។ ក្នុងនោះប្រទេសជប៉ុនបែរជាធ្វើការបញ្ចុះនៅ តម្លៃម៉ាស់នៅក្នុងទីផ្សារទៅវិញ។
ក្នុងនោះ បើក្រឡេកមកមើលប្រទេសកម្ពុជាវិញ ប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នឹងចែកម៉ាសចំនួន ១លានម៉ាស ជូនមន្ត្រីនគរបាលច្រកទ្វារ និងភ្ញៀវជាតិ-អន្តរជាតិ ដើម្បីការពារការចម្លងមេរោគថ្មី ដែលបង្កឡើងពីកូរ៉ូណាវីរុស ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ស្អែកនេះតទៅ ។
ពិធីចែកម៉ាសចំនួន១លាននេះ នឹងធ្វើឡើងក្រោមអធិបភាពឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមន្ត្រីក្រោមឱវាទទាំងអស់។ ក្រៅពីការចែកម៉ាស់នេះ ក្រសួងសុខាភិបាលក៏បានដាក់ ម៉ាស៊ីនស្គេនអ្នកដំណេីរផងដែរ៕