ឆ្នាំ២០២០ កម្ពុជាទទួលចំណូលជិត៥០០លានដុល្លារ ពីការនាំចេញផលិតផលជ័រ និងដើមកៅស៊ូ

0
12

ភ្នំពេញ៖ នៅឆ្នាំ២០២០ កម្ពុជានាំចេញផលិតផលជ័រកៅស៊ូ និងដើមកៅស៊ូទទួលបានចំណូលចំនួន              ៤៨២ ៧៦០ ០០០ ដុល្លារ។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ក្នុងការនាំចេញទាំងនេះរួមមាន៖ ការនាំចេញផលិតផលជ័រកៅស៊ូ សម្រេចបានទឹកប្រាក់ ៤៧៨ ៦៦០ ០០០ដុល្លារនិងនាំចេញដើមកៅស៊ូ មានទឹកប្រាក់ ៦ ១៦០ ០០០ដុល្លារ។

បើតាមក្រសួងកសិកម្ម រហូតមកដល់ពេលនេះកម្ពុជា មានផ្ទៃដីដាំដុះកៅស៊ូ ចំនួន ៤០១ ៩១៤ ហិកតា ក្នុងនោះផ្ទៃដីកៅស៊ូឧស្សាហកម្ម ចំនួន ២៤០ ៨១១ ហិកតា ស្មើនឹង៦០% និងផ្ទៃដីកៅស៊ូជាលក្ខណៈគ្រួសារ ចំនួន ១៦១ ១០៣ ហិកតា ស្មើនឹង៤០%។

ចំពោះផ្ទៃដែលអាចចៀរជ័រកៅស៊ូបានចំនួន ២៩០ ០១៣ហិកតា ដែលទទួលបានទិន្នផលជាមធ្យម ចំនួន១.២០តោនក្នុង១ហិកតា សរុបទិន្នផលទទួលបានចំនួន ៣៥ម៉ឺនតោន។

សូមបញ្ជាក់ថា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហិបុរី និងម៉ាឡេស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here