ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី កង ប៊ុនធឿន នាយកសាលាពលទាហាន យោធភូមិភាគពិសេស បានទទួលអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រីពេជ ចន្ទមុន្នី តាមរយ: វរសេនីយ៍ត្រី ហេង ភក្តី ក្រុមការងារជំនួយការមេបញ្ជាការកងទ័ពជើងគោក រួមមាន អង្ករ ប្រេងឥន្ធន: និង ថវិកា សម្រាប់ទ្រទ្រង់សាលា និងយោធាចារ្យ នៅសាលាពលទាហាន យោធភូមិភាគពិសេស ក្នុងខេត្តកំពង់ឆ្នាំង៕