ចិន៖ នេះបើយោងតាមសេចក្តីរាយការណ៍ចុងក្រោយនៅព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ បានអោយដឹងថា ចំនួនអ្នក ស្លាប់ដោយសារជំងឺរលាកសួត Coronavirus បានកើនឡើងដល់ទៅ ៨០នាក់ហើយ។
ក្នុងនោះ អ្នកដែលបានឆ្លងនៅជំងឺនេះ បានកើនឡើងដល់ទៅ ២៧៦១នាក់។ គួរបញ្ជាក់ថាជំងឺ Coronavirus ចាប់ផ្តើមរីករាលដាល ពីខេត្ត អ៊ូហាន ប្រទេស ចិន ដោយគេដាក់ការសង្ស័យថាឆ្លង ពីសត្វព្រៃមកមនុស្សតាមរយៈការបរិភោគ៕