រកឃើញទំនិញខូចគុណភាព និងម្ហូបអាហារមានផ្ទុកសារធាតុគីមី នៅក្នុងស្រុកសេសាន

0
11

ភ្នំពេញ៖ មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ បានចុះផ្សព្វផ្សាយ អំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផលម្ហូបអាហារ នៅទីប្រជុំជនតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅ ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងម្ហូបអាហារមានផ្ទុកសារធាតុគីមីមួយចំនួនដូចជា៖
-ពពុះសណ្តែក ចំនួន២ថង់ ស្មើនឹង ២គីឡូក្រាម
-តែបៃតង ៩៦ដប ស្មើនឹង ៥៦គីឡូក្រាម
-ទឹកក្រូចចម្រុះ ៣០៤ដប ស្មើនឹង ៩០.៤០គីឡូក្រាម
-យ៉ាអ៊ួរ ៩ប្រអប់ ស្មើនឹង១គីឡូក្រាម
-ទឹកដោះគោខាប់ ៨កំប៉ុង ស្មើនឹង ៣.៤០គីឡូក្រាម
-ទឹកដោះគោស្រស់ ៨កំប៉ុង ស្មើនឹង ៣គីឡូក្រាម

សរុបទាំងអស់ចំនួន ១៦៩គីឡូក្រាម។

ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here