ចិន៖ ក្រោយការផ្ទុះឡើងនៅជំងឺ Coronovirus នៅក្នុងខេត្ត អ៊ូហាន ប្រទេសចិនកាលពីពេលថ្មីៗនេះ នឹងបណ្តាលអោយមានអ្នក ស្លាប់កើតឡើងយ៉ាងរហ័សរហូតដល់ទៅ ៨០នាក់ នៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ ចំណែកអ្នកឆ្លងមានជាង ២០០០នាក់។
ក្នុងនោះបើក្រឡេកមកមើលតម្លៃម៉ាសនៅតាមបណ្តាលប្រទេសទាំងនោះក៏មានការកើនឡើងផងដែរ។ ដោយឡែកប្រទេស ជប៉ុនមានការបញ្ចុះតម្លៃម៉ាសរបស់ខ្លួន ដើម្បីអោយប្រជាជន មានលទ្ធផលទិញយកទៅប្រើប្រាស់ការពារខ្លួន។ លើសពីនេះទៅ ទៀតបើយោងតាមសារព័ត៌មាន CGTN បានអោយដឹងថា មានអង្គការមួយរបស់ប្រទេសជប៉ុនបានផ្តល់នៅម៉ាស ចំនួន ១លាន ទៅអោយប្រជាជនចិនសម្រាប់ប្រើប្រាស់ការពារ ការរីករាលដាលនៃជំងឺ Coronavirus នេះ៕