មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចុះត្រួតពិនិត្យពង្រឹងកម្លាំងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមព្រំដែន

0
15

ភ្នំពេញ៖ កាលពី ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បានអញ្ជើញ ចុះពិនិត្យកម្លាំង និងត្រួតពិនិត្យ តាមបណ្តាលគោលដៅ របស់កម្លាំងសហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានដែលកំពុងឈរជើង និងល្បាតតាមព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩។

លោកមេបញ្ជាការ បានដាក់បទបញ្ជាដល់កងកម្លាំងគ្រប់បណ្តាគោលដៅ ត្រូវយកចិត្ដទុកដាក់ ល្បាតត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោង មិនឲ្យមានប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ដាច់ខាតនៅគ្រប់បណ្តាគោលដៅដែលបានកំណត់ និង អោយកម្លាំងទាំងអស់យកចិត្តទុកដាក់ថែ សុខភាពផ្ទាល់ខ្លួនអោយបានល្អ។
សូមបញ្ជាក់ថា ទោះបីមានការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ចំពោះពលករខែ្មរ ដែលវិលត្រប់មកពីប្រទេសថៃ តាមច្រកព្រំដែន ដែលបានកំណត់យ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋមួយចំនួន នៅតែបន្តលួចឆ្លងដោយខុសច្បាប់។

លោកមេបញ្ជាការ សូមអរគុណចំពោះថ្នាក់ដឹកនាំ អាជីវករ និងប្រជាពលរដ្ឋ នៅជិតព្រំដែនដែលតែងតែយកចិត្តទុកដាក់និងលើកទឹកចិត្ត ដល់កងកម្លាំង បាននាំយកនូវគ្រឿងឧបភោកបរិភោគ ម៉ាស់ អាល់កុល និងជេលសម្រាប់កងកម្លាំងកំពុងប្រតិបត្តិការ ដើម្បីការពារប្រជាជន និងជាតិមាតុភូមិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here