មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន នៅផ្សារដូនស ស្រុកស្វាយជ្រំ

0
13

ភ្នំពេញ៖ មន្រ្តីសាខា ក.ប.ប. ខេត្តស្វាយរៀង ដោយមានការសហការពីមន្ទីរពាណិជ្ជខេត្ត និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យគុណភាពផលិតផលម្ហូបអាហារនៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការវិភាគបឋមរកសារធាតុគីមីហាមឃាត់នៅលើគំរូចំនួន        ៣២គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ​​​​​​​​​    មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនរួមមាន៖
-ស្ករគ្រាប់ ចំនួន ១០កញ្ចប់
-នំពងទា ចំនួន ១០ថង់ ស្មើនឹង ១៦គីឡូក្រាម
-ចាហួយដូង ចំនួន ៨ធុង ស្មើនឹង ១៦គីឡូក្រាម
-ទឹកសៀង ចំនួន ១១ដប
-ទឹកភេសជ្ជៈ ចំនួន ១២ ដប
-ទឹកក្រូចឆ្មា ចំនួន ១០ដប
-នំបាញ់ត្រាង ចំនួន ១៥គីឡូក្រាម

បន្ទាប់មកមន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here