ហួសចិត្ត! គម្របលូលើវិថីសែនជ័យ ក្នុងក្រុងព្រះសីហនុ ត្រូវចោរលួចគាស់អស់ ១១គម្រប

0
12

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មានជនចង្រៃ លួចគាស់យកគម្របលូ អស់១១ នៅវិថីសែនជ័យ ហើយ មិនត្រឹមតែបំផ្លាញទេ គឺបង្កគ្រោះថ្នាក់ថែមទៀត ។
ជាមួយគ្នានោះអភិបាលខេត្តព្រះសីហនុក៏បានសំណូមពរដល់ប្រិយមិត្តណាបានដឹងពីជនចង្រៃរូបនេះជួយរាយការណ៍មកកាន់អាជ្ញាធរមានសមត្ថកិច្ចផង។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី៧ មករា លោក គួច ចំរើន បានសរសេរថា “ជនចង្រៃ លួចគាស់យកគម្របលូ អស់១១ នៅវិថីសែនជ័យ ។ មិនត្រឹមតែបំផ្លាញទេ គឺបង្ករគ្រោះថ្នាក់ថែមទៀត។ ប្រិយមិត្តណាបានឃេីញ បានដឹង ជួយប្រាប់ផង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here