ហ្វេសប៊ុក៖ ក្រោយតម្លៃម៉ាសនៅក្នុងទីផ្សារមានការកើនឡើង យ៉ាងខ្លាំង មានហាងខ្លះបានដាក់លក់មួយប្រអប់រហូតដល់ទៅ ២៥០ដុល្លារ។ ស្រាប់តែមានបងប្រុសម្នាក់ដែលមានគណនី ហ្វេសប៊ុកឈ្មោះ Khim Kimchheang បានសរសេរនៅក្នុងបណ្តាញ សង្គមថា៖
“សេចក្តីជូនដំណឹង ! ជាទូរទៅ ខ្ញុំលក់ម៉ាស់តំលៃ 1.2$/box
តែដោយសារឃើញបងប្អូនយើងកំពុងត្រូវការខ្លាំង ខ្ញុំលក់ជូនតែ1$/Box តែប៉ុណ្ណោះ ទីតាំងបូរីកសិកម្មចំការដូង 098 540 647 សំរាប់បងប្អូនលក់បន្តខ្ញុំចែកជូនតែ 50 boxទេ សូមមេត្តាយោគយល់ ថ្ងៃ 2/2/2020 និងមកដល់ជាង2000box សូមបងប្អូនកុំតំលើងថ្លៃពេក ខ្ញុំមិនចង់ឃើញបងប្អូនខ្មែរណាឆ្លងវុីរ៉ុសនេះទេ”៕